លោកគ្រូ រីកគី និយាយថា ធឿន ធារ៉ា គួរតែជួបម្នាក់នេះវាយដណ្តើមឈ្មោះស្តេចប្រដាល់


 

លោកគ្រូ រីកគី ដែលជាពិធីករនិងជាគ្រូបង្វឹកនៅក្លឹបខ្លារខិនមានរិទ្ធបាននិយាយចំៗថា ធឿន ធារ៉ា គួរតែប៉ះគ្នាជាមួយនឹង ព្រំ សំណាង ដើម្បីស្វែងរកជើងខ្លាំងលំដាប់លេខមួយអោយឃើញនៅក្នុងគុនខ្មែរ ។ ម្យ៉ាងវិញទៀតលោកគ្រូបានលើកឡើងថា ប្រសិនបើ ធឿន ធារ៉ា ប៉ះគ្នាជាមួយនឹងព្រំ សំណាង មានទាំងផលវិជ្ជមាន និងអវិជ្ជមាន ។ មែនទែនទៅទាំង ព្រំ សំណាង និង ធឿន ធារ៉ា កំពុងតែស្ថិតនៅក្នុងតំណែងកំពូលរៀងៗខ្លួន ខណៈដែល ព្រំ សំណាង បានប្រកួតស្មើគ្នាជាមួយនឹងស្តេចប្រដាល់ភូមា Dave Leduc រីឯ ធឿន ធារ៉ា​ ក៏ទើបតែយកឈ្នះគូប្រកួតបីរូប ដណ្តើមបានខ្សែក្រវ៉ាត់ 8 Men Tournament ផងដែរ និងត្រូវបានអ្នកគាំទ្រឧទ្ទិសនាមថាជាស្តេចប្រដាល់គុនខ្មែរថែមទៀតផង ។

យ៉ាងណាមិញអ្នកទាំងពីរនិងត្រូវបង្ហាញខ្លួននៅក្នុងកម្មវិធី Boostrong នៅថ្ងៃទី 14 ខាងមុខនេះដោយ Page ផ្លូវការណ៍របស់ Boostrong បានផុស Poster ដែលមានរូបអ្នកទាំងពីរធ្វើអោយអ្នកគាំទ្រគុនខ្មែរមានការងឿងឆ្ងល់ក្នុងចិត្តថា តើអ្នកទាំងពីរនឹងត្រូវជួបគ្នាឬយ៉ាងណា ? ងាកមកកាន់លោកគ្រូរីកគីវិញបានធ្វើការលើកឡើងចំៗបែបនេះថា អ្នកទាំងពីរបើប៉ះគ្នាគឺជារឿងល្អ ហើយគួរតែប៉ះគ្នាថែមទៀតផងដើម្បីស្វែងរកថាអ្នកណាជាលេខមួយពិតប្រាកដ ចំពោះគីឡូអាចថាព្រំ សំណាង រាងធំជាង តែបើអាចពិភាក្សាគ្នាម្នាក់តម្លើង ម្នាក់សម្រកនោះគឺអាចជួបគ្នាបានហើយ ។ លោកគ្រូបានបន្ថែមទៀតថា រវាងធឿន ធារ៉ា​និង ព្រំ សំណាង បើជួបគ្នាមែនមានទាំងរឿងផលវិជ្ជមាននិងអវិជ្ជមាន ។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

Comments

Popular posts from this blog

ឪពុក Haaland បានដកគាត់ចេញពី Fantasy Premier League

ក្រុម Dortmund នឹងជួប Man United ដើម្បីចរចារផ្ទេរកីឡាករ Jadon Sancho

Grimaldo ជួយក្រុម​ Bayer Leverkusen ត្រឡប់​ទៅ​ជំនួប​កំពូល Bundesliga