Man Utd ប្រថុយនឹងការធ្លាក់ចេញពី Champions League បន្ទប់ពីចាញ់ Galatasaray
ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យក្នុងលទ្ធផល 3-2 នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Galatasaray កាលពីថ្ងៃអង្គារ ដើម្បីទុកឱ្យបិសាចក្រហមស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ចេញពីក្របខណ្ឌ Champions League ។
ក្រុម Manchester United បាន ចាញ់ការប្រកួតបើកឆាកពីរប្រកួត ក្នុងពូល Champions League ជាលើកដំបូង។ អ្នកចាំទីថ្មី Andre Onana មាន យប់មួយទៀតដើម្បីបំភ្លេច នៅអឺរ៉ុប។
កីឡាករ asmus Hojlund បានជួយឱ្យ Man Utd នាំមុខពីរដង ប៉ុន្តែ Galatasaray បានវាយបកវិញដើម្បីឈ្នះក្រៅ ដីក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល 10 ឆ្នាំ ដោយសារគ្រាប់បាល់របស់ Wilfried Zaha , Kerem Akturkoglu និង Mauro Icardi ។អានពត៌មានប្រចាំថ្ងៃ

Comments
Post a Comment